តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅក្នុងរយៈពេលពីខែមករា ដល់ខែមីនា បានធ្លាក់ចុះ ៣,៤ ភាគរយប្រចាំឆ្នាំពីត្រីមាសមុន ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារជំងឺរាតត្បាតកូវីដ-១៩។
ទិន្នន័យចុងក្រោយ ស្តីពីផលិតផលក្នុងស្រុក សរុបតម្លៃទំនិញ និងសេវាកម្មសរុប ដែលផលិតនៅក្នុងប្រទេសត្រូវគ្នា នឹងការថយចុះ ០,៩ ភាគរយ ដោយផ្អែកលើការកែតំរូវ តាមរដូវកាល ដែលធ្វើឱ្យសេដ្ឋកិច្ចធំលំដាប់ទី៣ របស់ពិភពលោក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានកំណត់ថា យ៉ាងហោចណាស់មួយភាគបួន នៃផលិតផលក្នុងស្រុកសរុបអវិជ្ជមាន។
លទ្ធផលគឺល្អប្រសើរ ជាងការព្យាករណ៍ជាមធ្យម នៃការធ្លាក់ចុះពិតប្រាកដ ប្រចាំឆ្នាំ ៥,០ ភាគរយ ដែលធ្វើឡើងដោយសេដ្ឋវិទូវិស័យឯកជន ដែលស្ទង់មតិដោយសារព័ត៌មានក្យូដូ៕ ដោយ៖ ឈូក បូរ៉ា