ព្រឹត្តិការណ៍

ប៉ូលិសចិនឌុបៃ និងអ៊ីតាលី ប្រើប្រាស់មួកស្កេនកូវីដ១៩ ប្រភេទដូចគ្នា

បរទេស៖ ប៉ូលិសនៃប្រទេសចិន ព្រមទាំងបុគ្គលសុខាភិបាល បុគ្គលិកការងារសាធារណៈ មកដល់ពេលនេះ ត្រូវបានគេជឿជាក់ បានចាប់ផ្តើមប្រើប្រាស់ មួកស្មាតវ៉ៃមួយប្រភេទ ដែលមានសមត្ថភាព ក្នុងការស្កេនរកឃើញមនុស្ស ដែលមានកំដៅខុសប្រក្រតី ដើម្បីប្រឆាំងទៅនឹង ការរីករាលដាលនៃកូវីដ១៩។

មួកស្កេនប្រភេទថ្មីនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន ដែលមានឈ្មោះថា KC ។ វាមានសមត្ថភាព ក្នុងការវាស់វែងកំដៅ របស់មនុស្សទាំងឡាយ ដែលស្ថិតនៅចំងាយ ប្រមាណជា២ម៉ែត្រ ហើយមកដល់ពេលនេះ វាត្រូវបានប្រើប្រាស់ផងដែរ នៅប្រទេសជាច្រើនទៀត លើពិភពលោកផងដែរ ដូចជាប៉ូលិសអ៊ីតាលី និងទីក្រុងឌុបៃជាដើម។

មានមតិល្អនិងអាក្រក់មកជាមួយគ្នា ដោយអ្នកខ្លះជឿជាក់ថា មនុស្សលើពិភពលោក នឹងត្រូវរស់នៅជាមួយនឹងមួកប្រភេទនេះ នាពេលអនាគត ចំណែកអ្នកខ្លះបានលើកឡើងថា តើមានប្រសិទ្ធភាពកម្រិតណា ដោយសារករណីខ្លះរបស់កូវីដ គឺមិនមានបង្ហាញសញ្ញា តាមរយៈការកើនឡើងកំដៅទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top