ព្រឹត្តិការណ៍

Jack Ma លាលែងចេញពី តំណែង ក្រុមប្រឹក្សាភិបាល ធនាគារ Softbank

បរទេស៖ក្រុមហ៊ុន SoftBank Group Corp នៅថ្ងៃច័ន្ទនេះបានប្រកាសថាសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma នឹងលាឈប់ពីតំណែង ជាក្រុមប្រឹក្សាភិបាលរបស់ខ្លួនដែលជាការចាកចេញរបស់បុគ្គល សំខាន់ចុងក្រោយមួយទៀតក្រោយបន្តពីការលាលែង របស់នាយកប្រតិបត្តិលោក Masayoshi Son ។

អ្វីដែលគេបានមើលឃើញនោះគឺថា ការចាកចេញរបស់លោកMaដែលកាលពីខែកញ្ញាក៏បាន លាលែងចេញពីតំណែងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibabaនោះបានធ្វើឡើងក្នុងគោលបំណងធំមួយផ្សេងទៀត របស់បុគ្គលផ្ទាល់ខ្លួនដើម្បីមានពេលវេលាកាន់តែ ច្រើនទៅក្នុងការងារមនុស្សធម៍ជំនួសវិញ។

ក្រោយការប្រកាសនេះភ្លាម Softbank នឹងប្រកាសតែងតាំងបុគ្គល៣រូបចូល ទៅក្នុងក្រុមប្រឹក្សាភិបាលដែលមានន័យថានឹងមានចំនួន កើនទៅដល់១៣នាក់ ដែលក្នុងនោះមានស្ត្រីតែម្នាក់គត់គឺ សាស្ត្រាចារ្យYuko Kawamoto៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top