ព្រឹត្តិការណ៍

Apple បើកដំណើរការឡើងវិញ នូវហាងរបស់ខ្លួន ជិត១០០ កន្លែង នៅទូទាំងពិភពលោក ដោយតម្រូវអតិថិជន តម្រូវពាក់ម៉ាស់ និងត្រួតពិនិត្យ សីតុណ្ហភាព

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple នឹងតម្រូវឲ្យអតិថិជន ពាក់ម៉ាស់ និងការត្រួតពិនិត្យ សីតុណ្ហភាព មុនចូលមកហាង របស់ខ្លួន ខណៈខ្លួនគ្រោង នឹងបើកដំណើរការឡើងវិញ នៅទីតាំងជាច្រើនជុំវិញ ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុននិយាយថា ខ្លួនក៏នឹងអនុវត្តការសម្អាត កាន់តែជ្រៅសំណួរសុខភាព និងផ្លាស់ប្តូរប្លង់ដើម្បីឲ្យមាន បន្ទប់កាន់តែច្រើន រវាងអតិថិជន នៅក្នុងហាង។ ហាង Apple ទាំងអស់នៅខាងក្រៅប្រទេសចិន ត្រូវបានបិទរហូត ដល់មានសេចក្តី ជូនដំណឹងបន្ថែមទៀត នៅពាក់កណ្តាលខែមីនា ដើម្បីឆ្លើយតបនឹងការឆ្លងរាលដាល នៃមេរោគឆ្លងបានធ្វើឲ្យពិភពលោក ជាច្រើនត្រូវបានជាប់គាំង ។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ស្ទើរតែ១០០ ហាងបានបើករួចហើយ ក្រោមវិធានត្រួតពិនិត្យថ្មីនេះ ដោយមានហាងរាប់សិបទៀត បើកដំណើរការនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុមហ៊ុន Apple បាននិយាយថា ការបិទហាងលក់រាយទាំងអស់របស់ខ្លួនគឺជាជំហាន ដែលមិនធ្លាប់មានពីមុនមក ដើម្បីការពារសុខភាព របស់អតិថិជន និងបុគ្គលិក៕ ដោយ៖លី ភីលីព

Most Popular

To Top