ព្រឹត្តិការណ៍

នាវា Viking ប្រើជាមឈូស សម្រាប់ស្តេច និងមហាក្សត្រីកាលពី ១០០០ ឆ្នាំមុនធ្វើអំពីដើមឈើ Oak ត្រូវបំផ្លាញដោយផ្សិត

ន័រវេស ៖ នាវា Viking មួយ ត្រូវបានកប់ក្នុងដី នៅប្រទេសន័រវេស អស់រយៈពេលជាង ១,០០០ឆ្នាំ ត្រូវបានគេគ្រោង នឹងជីកកកាយឡើងវិញ គឺជាគម្រោងដំបូង បង្អស់របស់វាក្នុងរយៈពេលជាង មួយសតវត្សរ៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សកម្មភាពនេះ ត្រូវបានអ្នកបុរាណវិទូហៅថា ជាបន្ទាន់ព្រោះថា ឈើរបស់កប៉ាល់ដែលគេជឿថា ធ្វើពីដើមឈើ Oak ត្រូវបានបំផ្លាញ ដោយផ្សិត ។ វាត្រូវបានគេជឿជាក់ថា កប៉ាល់នេះប្រហែល ជាស្ថិតនៅកន្លែង បញ្ចុះសពរបស់ស្តេច ដ៏មានឥទ្ធិពលមហាក្សត្រីយានី ឬចៅហ្វាយនាយ ។

រ៉ាដាដែលអាចជ្រាបចូល ក្នុងដីបានរកឃើញរូបសំណាក ដែលមានប្រវែង ៦៥ ហ្វីតនៅ Gjellestad ស្ថិតនៅខាងក្រៅទីក្រុង Halden នៅភាគខាងត្បូង នៃប្រទេសក្នុងឆ្នាំ ២០១៨ ហើយអ្នកបុរាណវិទូ បានជំរុញឲ្យមានមូលនិធិ និងការអនុញ្ញាត ដើម្បីជួយសង្គ្រោះវត្ថុបុរាណចាប់ តាំងពីពេលនោះមក ។

រដ្ឋាភិបាលន័រវេស បានបម្រុងទុកទឹកប្រាក់ចំនួន ១៥,៦ លានក្រូណឺរ័រណ័រ (១,៥ លានដុល្លារ) ដើម្បីធានាដល់ការ រស់រានរបស់កប៉ាល់ ។ ការងារដើម្បីទាញកប៉ាល់ ចេញពីដីអាចនឹងចាប់ផ្តើម នៅខែមិថុនាប៉ុន្តែអ្នកបុរាណវិទ្យា ត្រូវតែរង់ចាំសម្រាប់ការរកឃើញ ដើម្បីលុបចោល ជាផ្លូវការនូវរដ្ឋាភិបាល និងឆ្លងកាត់ខ្សែ អាត់ក្រហមទាំងអស់ ៕ដោយ៖លី ភីលីព

Most Popular

To Top