ប៉ារីស៖ការអះអាង មិនពិតប្រាកដដែល ផ្តោតលើគោលដៅរបស់ មហាសេដ្ឋី Bill Gates កំពុងទទួលបានការ ចាប់អារម្មណ៍តាមអ៊ីនធើណេត ចាប់តាំងពីការចាប់ផ្តើម នៃការឆ្លងវីរុសនេះ ដោយក្រុមអ្នកជំនាញ បានព្រមានថា ពួកគេអាចរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុស នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
រូបថត និងអត្ថបទព័ត៌មានប្រឌិត ដែលបង្កើតឡើងដោយ អ្នកទ្រឹស្តីមិនពិតបានចែករម្លែករាប់ពាន់ដង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារដែលមានភាសាផ្សេងៗគ្នាដូច ជាបានចោទប្រកាន់ស្ថាបនិក ក្រុមហ៊ុន Microsoft ថា បានបង្កើតការផ្ទុះឡើងនេះ។
លោក Gates បានសន្យាផ្តល់ប្រាក់ចំនួន ២៥០ លានដុល្លារដល់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះគឺជាគោលដៅចុងក្រោយបង្អស់តាមអ៊ីនធើណេត ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងដែលហៅថា “ការរីករាលដាលក៏ដោយ ឬ ព័ត៌មានមិនពិតត្រូវបានគាំទ្រដោយការភិតភ័យ និងការភ័ន្តច្រឡំអំពីវីរុសនេះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបណ្តាញ 5G និងមហាសេដ្ឋីអាមេរិក-ហុងគ្រីលោក George Soros ក៏ត្រូវបានគេស្តីបន្ទោសចំពោះការបង្កើត COVID-19 ដែលបានសម្លាប់មនុស្សជាង ៣១៥,០០០ នាក់នៅជុំវិញពិភពលោក។
បើតាមប្រសាសន៍របស់លោក Rory Smith ប្រធានស្រាវជ្រាវនៅ First Draft មិនរកប្រាក់ចំណេញដែលផ្តល់ការ ស្រាវជ្រាវ និងបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានថា “លោក Bill Gates តែងតែជាគោលដៅនៃសហគមន៍ មិនពិតជាក់លាក់ឡើយ” ៕ ដោយ៖លី ភីលីព