កីឡា

ក្រុមគ្រូពេទ្យ បង្ហាញក្តីបារម្ភ គ្រាដែលការពិគ្រោះគ្នាជាមុន មានកម្រិតតិចតួច មុនការប្រកួតត្រឡប់វិញ

នៅថ្ងៃនេះ The Mirror បានចេញផ្សាយ នូវអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបញ្ជាក់ថា តួលេខនៃក្រុមគ្រូពេទ្យ របស់លីគកំពូលអង់គ្លេស Premier League មានចំនួនច្រើន ដែលអះអាងថា ពួកគេមិនទាន់បានរៀបចំ ខ្លួនបានគ្របគ្រាន់នៅឡើយទេ ក្នុងការវិលត្រឡប់រដូវកាលនេះ។

តាមការសិក្សាស្រាវជ្រាវ និងស្ទាប់ស្ទង់បានបង្ហាញថា ចំនួននៃក្រុមគ្រូពេទ្យ ប្រមាណជាពាក់កណ្តាល ដែលប្រកបការងារនៅលីគកំពូលអង់គ្លេស បានអះអាងថា ពួកគេមិនទាន់បានធ្វើការប្រឹក្សាគ្នា បានច្រើននិងសមរម្យឡើយ នៅមុនការប្រកួតរដូវកាលនេះ ចាប់ផ្តើមសាជាថ្មី។

ក្នុងនោះផងដែរ សមាគមក្រុមគ្រូពេទ្យ ដែលហៅកាត់ថា FMPA (Football Medicine and Performance Association) បានបើកការស្ទាបស្ទង់មួយ ជាមួយនឹងសមាជិក ដែលជាក្រុមគ្រូពេទ្យទាំងអស់របស់ខ្លួន បានបញ្ជាក់ថា នៅមិនទាន់បានទទួលព័ត៌មានគ្រប់គ្រាន់ អំពីរបៀប និងការណែនាំដែលPremier League នឹងត្រឡប់វិញ បែបណានៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top