បរទេស៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនមានតម្លាភាព ការទទួលខុសត្រូវ និងឆ្លើយតបទាន់ពេល វេលាចំពោះមេរោគឆ្លង និងការចែករំលែកព័ត៌មានជាមួយប្រទេសដទៃទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ស៊ី ជិនពីង នៅឯសន្និបាទសុខភាពពិភពលោកថា «នៅក្នុងប្រទេសចិន បន្ទាប់ពីបានខិតខំ ប្រឹងប្រែងយ៉ាងស្វាហាប់និងលះបង់ យ៉ាងសម្បើម យើងបានបង្វែររលកវាយលុករបស់វីរុស និងបានការពារអាយុជីវិត និងសុខភាពប្រជាជន របស់យើង។ យើងបានធ្វើសកម្មភាពដោយបើក ចំហតម្លាភាពនិងទំនួលខុសត្រូវ»។
លោកបន្តថា «ប្រទេសចិនបានចែករំលែកព័ត៌មានអំពី វីរុសនេះជាមួយសហគមន៍ពិភពលោក បានទាន់ពេលវេលា»។
ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ លើភាពចាំបាច់ដើម្បី ទប់ស្កាត់ការឆ្លងវីរុសឆ្លងព្រំដែន និងតម្រូវការចែករំលែកចំណេះ ដឹងថា «យើងត្រូវតែធ្វើអ្វីគ្រប់ យ៉ាងដែលយើងអាចធ្វើបាន សម្រាប់ការគ្រប់គ្រង និងការព្យាបាល ជំងឺកូវីដ១៩ នេះគឺជាការងារ បន្ទាន់បំផុត។ យើងត្រូវតែចាត់ទុកប្រជាជនជាមនុស្សសំខាន់ជាងគេ»។
លោកស៊ីបន្ថែមថា «យើងក៏ត្រូវបន្តគាំទ្រដល់ការស្រាវជ្រាវសកលដោយ អ្នកវិទ្យាសាស្ត្រលើប្រភពនិងច្បាប់ នៃការចម្លងវីរុស»។ លោកបានស្នើឱ្យអង្គការសុខភាព ពិភពលោកដឹកនាំការឆ្លើយតបជាសកល និងបានកោតសរសើរចំពោះ“ ការចូលរួមចំណែក ដ៏សំខាន់របស់ខ្លួនក្នុងការដឹកនាំនិងជម្រុញការឆ្លើយតបជា សកលចំពោះ វីរុសនេះ។
ជាងនេះទៅទៀត ប្រធានាធិបតីចិនរូបនេះ ក៏បានកត់សម្គាល់ ផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដើម្បីជួយដល់ការឆ្លើយតបជាសកល ទៅលើវីរុសកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសដែលរងផលប៉ះពាល់៕ប្រែសម្រួលៈ ណៃ តុលា