កិច្ចប្រជុំចុងក្រោយមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្លឹបទាំងអស់ របស់លីគកំពូល អង់គ្លេសPremier League បានឈានទៅដល់ការយល់ព្រមគ្នា ក្នុងការអនុញ្ញាតិឲ្យមានការហ្វឹកហាត់ ជាផ្លូវការហើយដែលកីឡាករ ទាំងអស់ នឹងចាប់ផ្តើមសកម្មភាព នៅថ្ងៃអង្គារ។
វាត្រូវបានគេដឹងថា ជាដំណាក់កាលទី១ដែលPremier Leagueបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាសម្រាប់គម្រោងដែលខ្លួនហៅថាProject Return ។
កិច្ចប្រជុំនេះផងដែរ ក៏បានធ្វើការបញ្ជាក់ យ៉ាងច្បាស់ហើយថា ទាំងកីឡាករក៏ នឹងអាចវិល ត្រឡប់មកវិញផងដែរ ហើយលទ្ធភាពក្នុង ការប្រកួតឡើងវិញ អាចនឹងធ្វើឡើង នៅថ្ងៃទី១៩ខែមិថុនា ។
គួរឲ្យដឹងដែរថា មកដល់ថ្ងៃនេះ លក្ខខណ្ឌចាំបាច់បំផុត សម្រាប់ការវិលត្រឡប់មកហ្វឹកហាត់នោះគឺ ថា កីឡាករនឹងត្រូវហ្វឹកហាត់ដាច់ ដោយឡែកចំនួន៥នាក់ ក្នុងមួយក្រុមហើយការធ្វើតេស្ត នឹងធ្វើឡើងរយៈពេល២ដង ជារៀងរាល់សប្តាហ៍៕
ប្រែសម្រួល៖ស៊ុនលី