ក្រុមអ្នកវិទ្យា សាស្ត្រព្រមានថា ការប្រែប្រួលអាកាស ធាតុអាចបង្កជាចានគោមធូលី នៅសហរដ្ឋអាមេរិក ដែលកាន់តែយ៉ាប់យ៉ឺន ជាងអ្វីដែលបានកើតឡើង ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ទៅទៀតនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ការព្រមានយ៉ាងខ្លាំងនេះ បានមកពីការសិក្សាមួយ ដែលប្រើទិន្នន័យរាប់រយរួមបញ្ចូលគ្នា នៃទិន្នន័យពីឆ្នាំ ១៩៣៦ និងកម្រិតឧស្ម័នផ្ទះកញ្ចក់សព្វថ្ងៃ ។ លទ្ធផលបានបង្ហាញថា ប្រសិនបើសីតុណ្ហភាព ពិភពលោកកើនឡើងលើសពី ៣,៦ អង្សាហ្វារិនហៃលើស ពីកម្រិតឧស្សាហកម្មមុននោះ លក្ខខណ្ឌចានធូលី អាចកើតមានរៀងរាល់ ២០ ឆ្នាំម្តង។
ព្រឹត្តិការណ៍នេះនឹងមិនត្រឹម តែនាំមកនូវរលកកម្តៅ និងគ្រោះរាំងស្ងួតខ្លាំង ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឲ្យហាងលក់គ្រាប់ ធញ្ញជាតិ របស់ប្រទេសនេះ ដែលនឹងប៉ះពាល់ ដល់ប្រព័ន្ធស្បៀង អាហាររបស់ពិភពលោកផងដែរ ។
ស្ថានភាពចានធូលីនៅទសវត្សឆ្នាំ ១៩៣០ បាននាំមកនូវរលកកម្ដៅ ខ្លាំងចាប់ពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៣៩ នៅពេលសហរដ្ឋអាមេរិក កំពុងស៊ូទ្រាំនឹងវិបត្តិសេដ្ឋកិច្ច ។ ក្នុងអំឡុងពេលនេះ ប្រទេសនេះបានឆ្លងកាត់ រដូវក្តៅបំផុតរបស់ខ្លួន ៕
ដោយ៖លី ភីលីព