ព្រឹត្តិការណ៍

កងទ័ពអាកាស អាមេរិក បំបែកការិយាល័យ អាវុធនុយក្លេអ៊ែ ជាពីរក្រុមសំខាន់

បរទេស ៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា មជ្ឈមណ្ឌលអាវុធ នុយក្លេអ៊ែរបស់ខ្លួន កំពុងតែបំបែកការិយាល័យ ប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីប ឲ្យទៅជាក្រុមការិយាល័យថ្មីពីរ គឺការិយាល័យប្រព័ន្ធមីស៊ីល Minuteman III និងការិយាល័យប្រព័ន្ធ GBSD ។

លោកឧត្តមសេនីយ៍ Shaun Morris ជាមេបញ្ជាការមជ្ឈមណ្ឌលអាវុធ នុយក្លេអ៊ែកងទ័ពអាកាស និងជាមន្ត្រីប្រតិបត្តិកម្មវិធីកងទ័ព អាកាសទទួលបន្ទុកផ្នែក ប្រព័ន្ធយុទ្ធសាស្ត្រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរៀបរចនាសម្ព័ន្ធថ្មីនេះ គឺជាការវិវត្តទៅមុន នៃការយកចិត្តទុកដាក់កើនឡើង របស់កងទ័ពអាកាស លើការធ្វើ ទំនើបកម្មមីស៊ីលផ្លោងឆ្លងទ្វីប ដែលជាជើងទី៣ នៃកម្មវិធីនុយក្លេអ៊ែយុទ្ធសាស្ត្រអាមេរិក ។

“វាក៏អនុញ្ញាតឲ្យយើងធ្វើមជ្ឈការ នូវតម្រូវការមុខងារខ្លះៗរបស់យើង ដូចជាកម្លាំងមនុស្ស និងសន្តិសុខ នៅទីតាំងប្រតិបត្តិការកណ្ដាល នៅមូលដ្ឋានទ័ពអាកាស Hill ដូច្នេះធ្វើឲ្យអ្នកជំនាញរបស់យើង មានពេលធ្វើការផ្តោតលើទាំងការគាំទ្រ Minuteman III និងទិញយកប្រព័ន្ធអាវុធ GBSD “៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top