ព្រឹត្តិការណ៍

ការពិតដ៏គួរចង់ដឹង នៃព្រឹត្តិការណ៍អាមេរិក ទំលាក់គ្រាប់បរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា កាលពី ៧៥ឆ្នាំមុន

1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូនៅហ៊ីរ៉ូស៊ីម៉ា

2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះត្រូវបាន អាមេរិកដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយកតាមគំរូនៃរឿង The Maltese Falcon

3.យោធាអាមេរិក ១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ ៣នាក់ប៉ុណ្ណោះ ដែលបានដឹងច្បាស់អំពី គោលបំណងនៃប្រតិបត្តិការនេះ

4.ជប៉ុនដែលមានរ៉ាដាការពារ នាពេលនោះបានចាប់បានសញ្ញា នៃយន្តហោះនេះដែរ ប៉ុន្តែដោយគិតថា វាជាការគម្រាមកំហែងក្នុងកម្រិតតិច ដោយសារតែមានយន្តហោះ ចំនួនតិចគ្រឿងពេក

5.រយៈពេល ៣ម៉ោង ក្រោយការទំលាក់គ្រាប់បែកនេះ ទើបមនុស្សគ្រប់គ្នានៅតូក្យូ បានទទួលបានព័ត៌មានទាំងអស់គ្នា

6.ដើមឈើម្យ៉ាងដែលមានឈ្មោះ Gingko Biloba អាយុកាល ២៧០លានឆ្នាំ អាចនៅមានជិវិតក្នុងហេតុការណ៍នេះ សឹងមិនគួរឲ្យជឿ

7.អ្នកដែលនៅរួចរស់ជីវិតនាំគ្នា ផ្លាស់ទៅណាហ្គាសាគិ ដែលជាទីកន្លែងវាយប្រហារលើកទី២ របស់អាមេរិកក្នុងរយៈពេលតែ ៣ថ្ងៃបន្ទាប់

8.មានបុរសម្នាក់គត់ដែលមានឈ្មោះថា Tsutomu Yamaguchi គឺជាមនុស្សដែលមានសំណាងបំផុត គេចផុតពីការស្លាប់ទាំងពីរលើក នៃការវាយប្រហារដោយគ្រាប់បែក បរិមាណូនៅជប៉ុនដោយអាមេរិក

9.គ្រានោះអាមេរិកតែងតែ ប្រកែកនឹងមិនមានធាតុវិទ្យុសកម្ម ដែលនឹងបំផ្លាញជីវិតមនុស្ស នៅជប៉ុនក្រោយការទំលាក់នោះទេ

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top