ព្រឹត្តិការណ៍

ប្រទេសជប៉ុន បញ្ជូននាវាដឹកជញ្ជូនទំនិញ Kounotori ដើម្បីបំពេញ បេសកកម្មចុងក្រោយ ទៅកាន់ ISS

TANEGASHIMA ៖ ប្រទេសជប៉ុន បានបាញ់រ៉ុក្កែតមួយ ដឹកនាវាទំនិញគ្មានមនុស្សបើក Kounotori ដែលត្រូវបានអភិវឌ្ឍ ដោយទីភ្នាក់ងារអវកាស របស់ប្រទេសនេះ ក្នុងការបំពេញបេសកកម្ម ចុងក្រោយរបស់ខ្លួន ជាមួយដឹកជញ្ជូនផ្នែកផ្គត់ផ្គង់ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

គ្រាប់រ៉ុក្កែត H2B បាញ់ដោយទីភ្នាក់ងារ រុករកអវកាសជប៉ុន Kounotori 9 បានហោះចេញនៅម៉ោង ២ និង ៣១ នាទីព្រឹកពីមជ្ឈមណ្ឌលអវកាស Tanegashima ដាច់ស្រយាលក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន។ ១៥នាទីក្រោយមក Kounotori ត្រូវបានគេបំបែកចេញពីរ៉ុក្កែត ហើយធ្លាក់ចូលទៅក្នុង គន្លងបានគ្រោងទុក។ នាវាដឹកទំនិញអាចផ្ទុកបានដល់ទៅ ៦ តោនត្រូវបានដាក់ឲ្យដំណើរការ ដោយជោគជ័យ នៅក្នុងបេសកកម្មទាំង ៩ របស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៩ ។

ការបាញ់បង្ហោះនេះ ជាលើកចុងក្រោយ សម្រាប់Kounotori មានន័យថា “ស្តូក” ជាភាសាជប៉ុន និងរ៉ុក្កែត H2B ដែលត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនMitsubishi Heavy Industries Ltd.។
សមាជិកនៃកម្មវិធីអវកាស របស់ក្រុមហ៊ុន ផលិតគ្រឿងម៉ាស៊ីនធុនធ្ងន់ លោក Keiji Suzuki បាននិយាយនៅក្នុង សន្និសីទកាសែតនិម្មិតមួយថា យើងចង់បន្តភារកិច្ចនីមួយៗ និងបញ្ចប់បេសកកម្មចុងក្រោយរបស់ខ្លួន ដោយជោគជ័យ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន JAXA បានឲ្យដឹងថា នាវាដឹកជញ្ជូនទំនិញស៊ីឡាំង ដឹកស្បៀងអាហារឧបករណ៍ សម្រាប់ពិសោធន៍ និងបទប្បញ្ញត្តិផ្សេងទៀត គ្រោងនឹងចូលចតនៅស្ថានីយ៍ អវកាសនៅថ្ងៃទី ២៥ ខែឧសភា ៕ ដោយ៖លី ភីលីព

Most Popular

To Top