ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា អ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារថា ជាមួយនឹងការគាំទ្រ របស់តួកគី គឺមានក្រុមឧទ្ទាម ចំនួន១៣.០០០នាក់ មកពីប្រទេសស៊ីរី បានមកដល់ទឹកដីលីប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមមូលដ្ឋានទ័ពខាងលិច ដែលដឹកនាំដោយលោក Khalifa Haftar ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា សរុបមានក្រុមឧទ្ទាមចំនួន៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីប៊ី បន្ទាប់ពីបានចាកចេញ ពីប្រទេសស៊ីរីមកកាន់លីប៊ី តាមដែនដីរបស់តួកគី ក្រោមការឧបត្ថម្ភ របស់ប្រទេស តួកគី ។
ក្រុមឧទ្ទាមគាំទ្រ ដោយតួកគី បានបើកមជ្ឈមណ្ឌលចំនួន០៤កន្លែង នៅភាគខាងជើងប្រទេសស៊ីរី គឺក្រុង Afrin ដើម្បីរើសទ័ពនឹងបញ្ជូនទៅលីប៊ី ។
តួកគី បានផ្តល់ប្រាក់ខែ ចំនួន២.០០០ដុល្លារ ដល់អ្នកទាំងនោះ ដែលបានយល់ព្រមទៅកាន់លីប៊ី ក្នុងកិច្ចសន្យាដែលមានរយៈពេលចន្លោះពី៣ទៅ៦ខែ ។ ក្រុមអ្នកឃ្លាំមើល បានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា