ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនទៅធ្វើការហ្វឹកហាត់ នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈសម្បត្តិ ចូលរួមប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈបញ្ជូនអត្តពលិក ទៅហ្វឹកហាត់ប្រទេសកូរ៉េ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួម ការប្រកួតកីឡាអូឡាំពិក រដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបញ្ជូនទៅហ្វឹកហា ត់រយៈពេលវែង នៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃ ពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះថ្នាក់ដឹកនាំសហព័ន្ធ ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនី ប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធ លើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានស្រេច និងចំគោលដៅ ការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើស រើសកីឡាករ-កីឡាការិនី ត្រៀមបញ្ជូនហ្វឹកហាត់ នៅប្រទេសកូរ៉េ និងត្រៀម តេសឈិតធំ ត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដូចតទៅ។ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡា រដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាម កីឡាករ ទឺ ម៉ាច ក្នុងប្រភេទទម្ងន់ក្រោម ៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណ ក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម ។
ចំណែកក្រុមត្រៀមបញ្ជូន ទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការ ប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡារ ឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករ ហេង វុទ្ធី ក្នុងប្រភេទទម្ងន់ ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋ ក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទ ទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនី ឆេង សំនាង នៅអាមេរិកក្នុងប្រភេទ ទម្ងន់ក្រោម៥៥គីឡូក្រាម។
កីឡាការិនី តាន់ ប៉ុច ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្ន ក្នុងប្រភេទទម្ងន់ កីឡាករ សៀង សម្បត្តិក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕