ព្រឹត្តិការណ៍

Korea League ប្រកាសពិន័យ ទឹកប្រាក់១០០ លានវ៉ុន លើ FC Seoul សម្រាប់អនុញ្ញាត ឲ្យតុក្កតាសិច អង្គុយទស្សនា

សេអ៊ូល ៖ គណៈកម្មការ ការប្រកួតកីឡាបាល់ទាត់ របស់ Korea League របស់កូរ៉េខាងត្បូង បាននិយាយ ថា គណៈកម្មាធិការវិន័យ របស់ខ្លួន បានសម្រេចដាក់ពិន័យ ជាទឹកប្រាក់ ១០០ លានវ៉ុន (៨១,៤៥៤,៤៥ ដុល្លារ) លើក្រុមបាល់ទាត់ FC Seoul សម្រាប់ការប្រើតុក្កតាសិច ជំនួសឲ្យមនុស្សពិត ដើម្បីបំពេញកន្លែងទំនេរ នៅក្នុងពហុកីឡាដ្ឋាន របស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្លិបបានដាក់តុក្កតា នៅលើកៅអី ក្នុងកំឡុងពេលប្រកួត Korea League កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញនូវអវត្តមាន របស់អ្នកគាំទ្រ ដោយសារតែការរឹតត្បិត លើមេរោគCOVID-19។ Korea League បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា គណៈកម្មាធិការ វិន័យ បានសម្រេចចិត្តចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដោយពិចារណាលើភាព មិនគប្បី នៃឧប្បត្តិហេតុបណ្តាលមកពី “ តុក្កតាពិត” បានជេរប្រមាថ និងធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្ររបស់ស្ត្រី ក្រុមគ្រួសារ និងការពារកុំឲ្យមានឧប្បត្តិហេតុ ស្រដៀងគ្នានេះកើតឡើង។

ក្លិបបានសុំអភ័យទោស កាលពីថ្ងៃច័ន្ទដោយនិយាយថា ពួកគេបានបរាជ័យ ក្នុងការពិនិត្យមើលការប្រគល់ ទំនិញដែលបានផ្ញើ ដោយអ្នកផ្គត់ផ្គង់ ទោះបីជាបន្ថែមថា វាមិនបានដឹងថា តុក្កតាទាំងនោះគឺជា ផលិតផលមនុស្សពេញវ័យ ក៏ដោយ ។

Korea League បានបន្ថែមថា ទោះបីជាឧប្បត្តិហេតុនេះ មិនមានចេតនាក៏ដោយវាអាចបែងចែក តុក្កតាពីមនុស្សធម្មតា ហើយក្លឹបបានធ្វើឲ្យមានកំហុសធ្ងន់ធ្ងរ ដោយមិនយកវាចេញ នៅពេលវាមាន ពេលវេលាគ្រប់គ្រាន់ មុនពេលការប្រកួតចាប់ផ្តើម ៕
ដោយ៖លី ភីលីព

Most Popular

To Top