មួយរយៈនេះក្លឹបតោខៀវ Chelsea បានព្យាយាមចរចា បន្តកុងត្រាជាមួយនឹងកំពូលកីឡាករ សំបូរបទពិសោធសញ្ជាតិបារាំង Olivier Giroud យ៉ាងខ្លាំងហើយជាលទ្ធផល សប្តាហ៍នេះក្លឹបបានទទួលជោគជ័យក្នុងការ បន្តកុងត្រាថ្មីជាផ្លូវការហើយ។
កុងត្រាថ្មីមានន័យថា Giroud នឹងបន្តលេងជាមួយនឹង Chelsea រហូតដល់ចុងបញ្ចប់រដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះមានវ័យ ៣៣ឆ្នាំទៅហើយក្តី។ កន្លងមកកីឡាករត្រូវបានសារព័ត៌មានអះអាងថា កីឡាករមានទំនាក់ទំនង ជាមួយនឹងក្លឹបយក្សអ៊ីតាលីទាំងពីរគឺ Inter Milan និង AC Milan ដើម្បីផ្ទេរពីអង់គ្លេសឲ្យបាននៅរដូវក្តៅ។
រដូវកាលនេះមិនសូវ ជាបានបង្ហាញខ្លួននោះទេ ក្រោមការដឹកនាំរបស់លោក Frank Lampard ហើយរកបានតែ ២គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតទាំង ៩ដង ជូនក្លឹបខណ់ដែលកុងត្រា ចាស់ត្រូវផុតកំណត់នៅចុងរដូវកាលនេះ ទៅហើយ៕
ប្រែសម្រួល៖ ស៊ុន លី