កីឡា

Man United ចាប់ផ្តើមហ្វឹកហាត់ជុំគ្នា ជាលើកដំបូង ក្រោយតេស្ត ឃើញអវិជ្ជមាន ទាំងអស់គ្នា

អស់រយៈពេលជាង២ខែមកហើយដែល Premier League បានផ្អាកការប្រកួតរបស់ខ្លួននិងសូម្បីតែការហ្វឹកហាត់។ នៅសប្តាហ៍ការហ្វឹកហាត់ត្រូវបានអនុញ្ញាតិឲ្យធ្វើឡើងវិញ ហើយក្នុងនោះបិសាចក្រហម Man United ត្រូវបានគេមើលឃើញថាមាន ការហ្វឹកហាត់ជុំគ្នាជាលើកដំបូងផងដែរ។

ការហ្វឹកហាត់ជុំគ្នាទាំងធម្មតាបែបនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល ការធ្វើតេស្តត្រូវបានគេដឹងថាបានទទួលលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។កីឡាករប្រធាន ក្រុមHarry Maguireត្រូវបានគេមើលឃើញថាជាកីឡាករ ទី១ដែលមកដល់ទីលាន Carringtonមុនគេនិងបន្ទាប់មកដូចជា Fred, McTominayនិងMatic។

កីឡាករវ័យក្មេងដែលចេញពីថ្នាល យុវជនដូចជា Angel Gomes, Mason GreenwoodនិងTahith Chong ក៏ត្រូវបានគេមើលឃើញថា មានវត្តមាននៅក្នុងការហ្វឹកហាត់ជាមួយគ្នា នេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top