ម៉ិកស៊ីកូ៖អ្នកវិទ្យាសាស្ត្រនៅម៉ិកស៊ិក បានរកឃើញផ្នូរខ្មោចថនិកសត្វសម័យបូរាណដែលមានហ្វូស៊ីល សត្វដំរីយក្សជិត៧០ក្បាលក្នុងអំឡុងពេលជីករកដី ដើម្បីព្រលានយន្តហោះថ្មី គឺជារកឃើញលើកដំបូងសម្រាប់ ប្រទេសម៉ិកស៊ីកូនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល
រូបភាពគួរឲ្យភ្ញាក់ផ្អើលនៅកន្លែងនោះបង្ហាញ ពីលលាដ៏ក្បាលពណ៌ស និងមានទម្រងរបស់មនុស្សយក្សសម័យបុរេប្រវត្តិ។ហ្វូស៊ីលដែលនៅសល់នៃជីដូនជីតា ដំរីសម័យថ្មីដែលបានផុតពូជ ត្រូវគេប្រទះឃើញដំបូង នៅឆ្នាំ២០១៩ ហើយឥឡូវនេះត្រូវបានគេដាក់ រូបជាលើកដំបូង។
ការងារកំពុងបន្តដោយអ្នកជំនាញវិទូ បានបង្ហាញថា ថនិកសត្វនេះទំនងជាត្រូវបានសម្លាប់ដោយ មនុស្សជាតិណុលទិកកាលពី ១៥.០០០ ឆ្នាំមុន។ កាលពីឆ្នាំមុនអ្នកស្រាវជ្រាវ ដដែលបានប្រកាសពីការរកឃើញ រណ្តៅ២ដែលសាងសង់ដោយមនុស្សចម្ងាយតែ ១២ ម៉ាយល៍ពីទីតាំងព្រលានយន្តហោះ ប្រហែលជាត្រូវបានប្រើដើម្បី ចាប់សត្វថនិក ។
ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងនៅទីតាំងអាកាសយានដ្ឋានអន្តរជាតិ Felipe Angelesថ្មីនៅទីប្រជុំជនSanta Lucia នៅភាគកណ្តាល នៃរដ្ឋម៉ិកស៊ិក។ ក៏ដូចជាបំណែកនៃហ្វូស៊ីលដ៏ធំល្វឹងល្វើយ លលាដ៍ក្បាលមនុស្សចំនួន ១៥ ត្រូវបានគេជឿថា បានមកពីការបញ្ចុះមុនរបស់ជនជាតិអេស្ប៉ាញរួមជាមួយការ ទទួលយកអាភៀន និងសាកសពឆ្កែត្រូវបានគេរកឃើញនៅទីតាំងនោះ៕ដោយ៖លី ភីលីព