ព្រឹត្តិការណ៍

កក្រើកទៀតហើយ! សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤៨នាក់ ខណៈតួលេខសរុបកើនឡើងជិត ៣ម៉ឺននាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានរាយការណ៍ថាអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីគិតត្រឹមថ្ងៃព្រហស្បតិ៍ មានចំនួន៤៤៨នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនដល់ ២៩.៨១២នាក់ ។

ក្នុងចំណមអ្នកឆ្លងជំងឺថ្មី គឺមាន១៤នាក់ឆ្លងនៅសហគមន៍ និង៤៣៤នាក់ជាអ្នកដែលកម្មករត្រូវបានអនុញ្ញត ឲ្យរស់នៅក្នុងផ្ទះជាច្រើន ។ មិនមានអ្នកឆ្លងមក ពីក្រៅនោះទេ ។
បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺចំនួន៩០១នាក់ នៅបន្តការព្យាបាលនៅមន្ទីរពេទ្យ ។

ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩មានចំនួន២៣នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top