ព្រឹត្តិការណ៍

សហរដ្ឋអាមេរិក នឹងដកខ្លួនចេញ ពីសន្ធិសញ្ញា ជើងមេឃចំហ

បរទេស ៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់ នៅពេលថ្មីៗនេះ នូវបំណង នៃរបស់រដ្ឋបាលរបស់លោក ដែលចង់ដកទីក្រុងវ៉ាស៊ីនតោន ចេញពីសន្ធិសញ្ញាចារកម្មយោធា ឈ្មោះ ជើងមេឃចំហ ដែលត្រូវបានគេបង្កើតឡើង ដើម្បីកាត់បន្ថយ ឱកាសបង្កសង្គ្រាម ដោយចៃដន្យជាមួយរុស្ស៊ី ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅខាងក្រៅសេតវិមាន យ៉ាងដូច្នេះថា ការធ្វើបែបនេះ គឺបង្កឡើងដោយសារតែទង្វើរុស្ស៊ី។

លោកប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងប្រាប់ថា “ខ្ញុំគិតថា យើងមានចំណងមិត្តភាព ដ៏ល្អជាមួយប្រទេសរុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ី មិនបានអនុវត្ត ទៅតាមសន្ធិសញ្ញាទេ ដូច្នេះហើយ ប្រសិនបើពួកគេមិនអនុវត្ត តាមសន្ធិសញ្ញានោះទេ យើងនឹងដកខ្លួនចេញ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top