ព្រឹត្តិការណ៍

អ៊ីរ៉ង់សាទរ ចំពោះការផ្គត់ផ្គង់អាវុធ ឲ្យពួកប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល

បរទេស៖ មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានរិះគន់ប្រទេសអ៊ីស្រាអែលថា ជាពកសាច់ដែលត្រូវកម្ចាត់ចោល និងបានសាទរ ចំពោះការផ្គត់ផ្គង់អាវុធ របស់ទីក្រុងតេអេរ៉ង់ ឲ្យទៅពួកប៉ាឡេស្ទីន បង្កឲ្យមានការថ្កោលទោស រិះគន់ភ្លាមៗពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

នៅក្នុងសុន្ទរកថាមួយ ដែលបង្ហោះលើអនឡាញ លោក Ayatollah Ali Khamenei ជាអាជ្ញាធរកំពូល របស់ប្រទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា រដ្ឋាភិបាលអ៊ីស្រាអែល គឺជាពកសាច់មហារីកអាក្រក់ នៅក្នុងតំបន់ ហើយវានឹងត្រូវដក និងកម្ចាត់ចោលដោយឥតសង្ស័យ”។

គួរបញ្ជាក់ថា ការប្រឆាំងនឹងប្រទេសអ៊ីស្រាអែល គឺជាជំនឿស្នូលមួយ ចំពោះអ៊ីរ៉ង់ដឹកនាំ ដោយនិយាយស៊ីអ៊ីត ដែលគំាទ្រពួកប៉ាឡេស្ទីន និងក្រុមពួកសកម្មប្រយុទ្ធឥស្លាមលីបង់ ប្រឆាំងសន្តិភាពជាមួយរដ្ឋជ្វីហ្វ ដែលទីក្រុងតេអេរ៉ង់បដិសេធ មិនទទួលស្គាល់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top