សេដ្ឋកិច្ច​

ឆ្នាំនេះចិន នឹងបញ្ចេញថវិកា យោធាត្រឹមតែ ១៧៨,២ពាន់ប៊ីលានដុល្លារ ប៉ុណ្ណោះ

បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រទេសចិន បានធ្វើការប្រកាស អំពីកំណើនប្រមាណជា ៦,៦ ភាគរយ នៃថវិកា សម្រាប់វិស័យការពារជាតិ សម្រាប់ឆ្នាំនេះ ប៉ុន្តែទោះបីជាយ៉ាងណា វាគឺជាអត្រាកំណើនទាបបំផុត ប្រចាំឆ្នាំរបស់ខ្លួនជិត ៣ ទសវត្សរ៍មកហើយ។

នេះមានន័ថាកំណើន ថវិកា ការពារជាតិចិន នឹងឃើញ កើនឡើងពី ១៦៧ ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំមុន ទៅដល់១៧៨,២ ពាន់ប៊ិលានដុល្លារ ពោលគឺកើនឡើង ប្រមាណជា ១១ ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថាចិន ជាប្រទេសដែលមានថវិកា សម្រាប់វិស័យការពារជាតិធំ ជាងគេទី ២ លើពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក។

គួរឲ្យដឹងថាចាប់តាំង ពីដើមទសវត្សឆ្នាំ ១៩៩០ មកតួលេខ ៦,៦ ភាគរយ គ្រាន់តែជាតួលេខ ទាបជាងកំណើន ៧ទៅ៧,៥ ភាគរយដែលអ្នកវិភាគជាច្រើន បានប៉ាន់ស្មានមុនពេល មានជំងឺរាតត្បាត។ បើនិយាយជាដុល្លារ យើងអាចមើលឃើញថា១១ ពាន់ប៊ីលានដុល្លារ គឺជាការកើនឡើងខ្លាំង ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ទី ៥ ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top