កីឡា

វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាកែប្រែមុខមាត់ថ្មី ក្រោមស្នាដៃ លោក ស សុខា

ភ្នំពេញ ៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គឺសាលាកីឡាថ្នាក់ជាតិ ដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលបានបណ្តុះបណ្តាលគ្រូ កីឡាទូទាំងប្រទេស នាបច្ចុប្បន្ននេះ បានកែប្រែមុខមាត់ថ្មី ដោយនឹកស្មានមិនដល់ ក្រោមគ្រប់គ្រង និងដឹកនាំលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុក ផ្នែកកីឡា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។

ក្រោមការដឹកនាំលោក ស សុខា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរីកមុខមាត់យ៉ាងខ្លាំង ក្នុងនោះបានសាងសង់ ទីលានបាល់ទាត់ចំនួន២ ទី១គឺទីលានបាល់ទាត់ ស្មៅធម្មជាតិ ខ្នាតអន្តរជាតិ និងទីលានបាល់ទាត់សម្បិនិមិ្មត្ត សម្រាប់បណ្តុះបណ្តាលគ្រូ ផ្នែកបាល់ទាត់ ព្រមំទាងអាចធ្វើការប្រកួត បាល់ទាត់ពាន់រង្វាន់យុវជន រៀបចំឡើងពីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ។

ចំពោះបរិវេណវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ ធ្វើការកែប្រែរចនាសម័្ពន្ធជាច្រើន ដូចជាងដាក់ប្រព័ន្ធលូទឹក សាងសងផ្លូវប៉េតង់ ចាក់ដីបន្ថែមធ្វើសួរច្បារ ឲ្យសម្រស់ស្រស់ស្អាត ជាមួយពណ៌បៃតង់ នៅជុំវិញបរិវេណ ព្រមទាំងជួសជុលរដ្ឋបាលសាល អាគារស្នាក់នៅ របស់គរុណសិស្ស ដោយរៀបចំគ្រែដេក កង្ហាសម្រាប់គរុណសិស្ស មកតាមខេត្ត និងឲ្យមានរបៀបរៀបរយស្នាក់នៅ ប្រកបដោយផាសុខាភាព និងអនាម័យ ។

មិនតែប៉ុណ្ណោះ ក៏ធ្វើការជួសជុលបន្ទប់ទឹក ប្រហែលជាចំនួន៤០ លាបពណ៌ថ្មី សម្រាប់រដ្ឋបាលសាល អាគារស្នាក់នៅ ព្រមទាំងទិញពូកថ្មី ជូនគរុណសិស្សទំាងអស់។
យោងតាមទស្សនទាន របស់លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំថា ការសិក្សា ត្រូវរួមផ្សំាជាមួយ បរិយាកាស នៅជុំវិញខ្លួនដូចជា ប្រសិនបើបរិស្ថានល្អ វិន័យល្អ និងកន្លែងសិក្សាល្អ នឹងធ្វើឲ្យការសិក្សា ពួកគាត់កាន់តែប្រសើរឡើង ។

ក្រោយពីពួកគាត់បញ្ចប់ការសិក្សាទីនេះ ពេលត្រឡប់ទៅតាមខេត្តវិញ ពួកគាត់នឹងយកការបណ្តុះបណ្តាលគំនិត របស់ដឹកនាំដ៏ល្អនេះ បង្ហាត់បង្រៀនកូនសិក្សា ឲ្យចេះរក្សាបរិស្ថានល្អ វិន័យល្អ និងកន្លែងសិក្សាល្អ ដូចដែលពួកគាត់ ទទួលបានពីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ៕

Most Popular

To Top