ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកជំងឺផ្សេងទៀតចំនួន១១៨នាក់ បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃសៅរ៍ នាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេស បានកើនឡើងដល់៣៦.៧៩៣នាក់ ។
តួលេខអ្នកស្លាប់ទាំងនោះ បានមកពីបណ្តាមន្ទីរពេទ្យនានា តាមមណ្ឌលថែទាំសុខភាព និងតាមសហគមន៍សុខភាព ។
លោក Johnson បានថ្លែងថា នៅថ្ងៃទី០១ ខែមិថុនា អាចនឹងមិនត្រូវបានបើកសាលារៀន បានទាំងអស់ នោះទេ ហើយលោកបានបន្ថែមថា រដ្ឋាភិបាល នឹងបន្តគាំទ្រ និងធ្វើការងារជាមួយវិស័យនេះ ។
លោក Johnson បានលើកឡើងថា គាត់ចង់ឃើញ “ការចូលរួមយ៉ាងជិតស្នីទ្ធពីអន្តរជាតិ” ដើម្បីប្រយុទ្ធប្រឆំាង នឹងការឆ្លងរាលដាលវីរុស និងវ៉ាក់សាំងមួយប្រភេទ ដែលនឹងត្រូវបានផលិតឡើង “ទាំងអស់នេះកាន់តែឆាប់រហ័ស បើសិនជាយើងសហការគ្នា នៅទូទាំងប្រទេសជាច្រើននោះ” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា