ក្រុងប៉េកាំង៖ ម្ចាស់ជើងឯកអូឡាំពិករដូវរងារ លើកដំបូងរបស់ប្រទេសចិន អតីតកីឡាការិនី Yang Yang បាននិយាយថា ថ្មីៗនេះលោកស្រីបានដាក់ សំណើទៅស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ ប្រទេសដោយអំពាវនាវឲ្យមាន កន្លែងកីឡាសហគមន៍បន្ថែមទៀតសម្រាប់កុមារយោងតាមការ ចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។
លោកស្រី Yang ជាសមាជិកនៃគណៈកម្មាធិការ ជាតិប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បាននិយាយថា ឆ្នាំនេះលោកស្រីបានផ្តោត លើបញ្ហានៃទំហំកីឡា និងកន្លែងមិនគ្រប់គ្រាន់សម្រាប់កុមារ នៅក្នុងសហគមន៍ ខណៈប្រជាជនបានឃើញថា តើកីឡា និងសកម្មភាពរាងកាយមានសារសំខាន់ យ៉ាងដូចម្តេចសម្រាប់រាងកាយ និងសុខភាពផ្លូវចិត្តក្នុងពេល ជំងឺរាតត្បាត COVID-19។
លោក Yang ក៏ជាអនុប្រធានទីភ្នាក់ងារប្រឆាំង សារធាតុហាមឃាតក្នុង កីឡាពិភពលោក (WADA) បានបន្យថា ខ្ញុំគិតថាយើងគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកីឡាសហគមន៍ របស់ប្រទេសចិន និងជាពិសេសក្នុង អំឡុងពេលមានវិបត្តិរាតត្បាតនាពេលបច្ចុប្បន្ន៕ដោយ៖លី ភីលីព