បរទេស៖ នៅថ្ងៃអង្គារទី២៦ខែឧសភានេះ យោធាសហរដ្ឋអាមេរិក បាននិយាយ ថាប្រទេសរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង ជាច្រើនគ្រឿង របស់ខ្លួនទៅកាន់ ប្រទេសលីប៊ីដើម្បីគាំទ្រដល់ទាហានស៊ីឈ្នួលរបស់ រុស្ស៊ី ដែលកំពុង ប្រយុទ្ធសម្រាប់ កងកំលាំង ភាគខាងកើតហើយវាកំពុងធ្វើឲ្យមានការកើនឡើង នូវការព្រួយបារម្ភ អំពីកំដៅនៃជម្លោះនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួននិង នៅលើបណ្តាញសង្គម Twitter បញ្ជាការសហរដ្ឋអាមេរិក បានបញ្ជាក់ថាយន្តហោះ ចម្បាំងរបស់ប្រទេសរុស្សីបានផ្តល់ ជំនួយតាមរយៈការវាយប្រហារ តាមអាកាសនិងក៏ដូចជា ការរារាំងការវាយប្រហារពីដែនអាកាស ផងដែរ។
គួរឲ្យដឹងដែរថាសង្គ្រាមស៊ីវិល នៅក្នុងប្រទេសលីប៊ីបានអូសទាញប្រទេស មហាអំណាចក្នុងតំបន់និងក៏ដូចជាពិភពលោកជាមួយ នឹងអ្វីដែលអង្គការសហប្រជាជាតិបាន ហៅថាជាតំបន់សម្រាប់លំហូរអាវុធដ៏ច្រើនសន្ធឹកដើម្បីអាច រំលោភបំពានលើការហាមឃាត់ ការជួញដូរអាវុធ៕
ប្រែសម្រួល៖ស៊ុនលី