បរទេស ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅសប្តាហ៍នេះ បានធ្វើការប្រកាស និងលើកឡើងថា សហរដ្ឋអាមេរិក បាននឹងកំពុងព្យាយាមជំរុញ ឲ្យប្រទេសចិន ធ្លាក់ចូលទៅក្នុង ដំណាក់កាលថ្មី នៃសង្គ្រាមត្រជាក់ ។
លោករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ដែរថា បើទោះបីជាកំពុង ស្ថិតនៅក្នុងស្ថានភាព ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ ដូចគ្នាក្តី ប៉ុន្តែមហាអំណាចទាំងពីរ នៅតែបន្តប្រឈមមុខដាក់គ្នា លើបញ្ហាពាណិជ្ជកម្មដដែល ។ លោករដ្ឋមន្ត្រីWang Yi បានបន្តនិយាយទៀតដែរថា ការប៉ុនប៉ង ដែលប្រកបដោយគ្រោះថ្នាក់ របស់អាមេរិក ដើម្បីនាំអតីតត្រឡប់ក្រោយ នឹងធ្វើឲ្យផ្លែផ្កា រវាងអាមេរិកចិន ដែលខំដាំអស់ជាច្រើនឆ្នាំ មកហើយនោះ ប្រែទៅជាអាក្រក់ទៅវិញ ហើយវាក៏នឹងអាចបណ្តាល ឲ្យអស្ថេរភាពដល់ពិភពលោក ទាំងមូលផងដែរ។
លោក Wang បានធ្វើការរិះគន់ និងស្តីបន្ទោស ដែលភាគីនយោបាយមួយចំនួន ដែលមានវត្តមាន នៅក្នុងប្រទេសអាមេរិក គឺជាអ្នកចូលចិត្តធ្វើឲ្យស្ថានភាពនេះ តានតឹងហើយជាពិសេស គឺនិយមប្រើប្រាស់ទំនាក់ទំនងចិន អាមេរិក ធ្វើជាចំណាប់ខ្មាំងផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី