ព្រឹត្តិការណ៍

លោក ត្រាំ បញ្ជាក់ទៅឥណ្ឌា និងចិនថា ក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួន ដើម្បីសម្របសម្រួល ជម្លោះព្រំដែន រវាងប្រទេសទាំងពីរ

បរទេស៖ ជម្លោះព្រំដែនរវាងប្រទេស ឥណ្ឌានិងប្រទេសចិន កាន់តែមានកាន់តែខ្លាំងឡើង នៅដើមខែនេះ បន្ទាប់ពីប្រទេសជិតខាងទាំងពីរ បានជាប់ទាក់ទង នឹងការខ្វែងគំនិតគ្នា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានយកទៅក្នុង Twitter ដើម្បីជូនដំណឹងដល់ឥណ្ឌានិងចិន អំពីការត្រៀមខ្លួន របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីសម្រុះសម្រួល ជម្លោះព្រំដែនរបស់ពួកគេ។

បញ្ហានេះកើតឡើង ចំពេលមានការប្រឈមមុខគ្នា រវាងឥណ្ឌា និងចិន ដែលកាន់តែខ្លាំងឡើង នៅក្នុងប៉ុន្មាន សប្តាហ៍ចុង ក្រោយនេះ បន្ទាប់ពីទីក្រុងញូវ ដែលីបានចាប់ផ្តើម សាងសង់ផ្លូវសំខាន់មួយ នៅតាមបណ្តោយបន្ទាត់ នៃការត្រួត ពិនិត្យជាក់ស្តែង (LAC) នៅតំបន់ Sikkim និងតំបន់ Ladakh។

ប្រទេសចិន បានចោទប្រកាន់កងទ័ពឥណ្ឌាថា បានឆ្លងចូលទឹកដីរបស់ខ្លួននិង“ ប៉ុនប៉ងផ្លាស់ប្តូរ ស្ថានភាពជាឯកតោភាគី” នៃ LAC នៅតំបន់ Sikkim និងតំបន់ Ladakh។ ប្រទេសទាំងពីរ បានពង្រឹងកងទ័ព នៅតាមព្រំដែន ចំពេលមានការប្រឈមមុខដាក់គ្នា៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top