ព្រឹត្តិការណ៍

សម្ព័ន្ធភាព​ Nissan-Renault កំពុងចែករម្លែកផ្នែកផ្សេងៗទៀត និងបច្ចេកវិទ្យា គ្រឿងបន្លាស់

តូក្យូ ៖ សម្ព័ន្ធភាពរថយន្ត របស់ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Renault បាននិយាយថា ខ្លួននឹងចែករម្លែកគ្រឿង បន្លាស់យានយន្តបច្ចេកវិទ្យា និងម៉ូដែលបន្ថែមទៀត ដើម្បីសន្សំសំចៃថ្លៃដើម ខណៈឧស្សាហកម្មនេះ កំពុងតស៊ូក្នុងការរស់រានមានជីវិត ពីជំងឺឆ្លងរាតត្បាតកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Jean-Dominique Senard ប្រធានក្រុមប្រឹក្សាប្រតិបត្តិការ សម្ព័ន្ធភាពបានមានប្រសាសន៍ថា ក្រុមហ៊ុនរួមបញ្ចូលទាំងក្រុមហ៊ុនផលិត រថយន្តជប៉ុន ខ្នាតតូច Mitsubishi Motors Corp នឹងមានក្រុមហ៊ុននីមួយៗ ផ្តោតលើតំបន់ភូមិសាស្ត្រ ។ លោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពចាំបាច់ត្រូវសម្របខ្លួន ទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ដើម្បីបន្តប្រសិទ្ធភាព និងភាពប្រកួតប្រជែង មិនមែនបរិមាណលក់តិចទេ ។

លោកSenard បានបន្តថា ឥឡូវនេះដល់ពេល ដែលត្រូវកសាងឡើងវិញហើយ ។ លោកជឿជាក់ថា សម្ព័ន្ធភាពនៅតែរឹងមាំដដែល ។ ក្រុមហ៊ុនផលិត រថយន្តទាំងអស់ កំពុងរងគ្រោះពីជំងឺរាតត្បាត ហើយធ្វើឲ្យផលិតកម្ម ថយក្រោយ ឬផ្អាកផលិតកម្មប៉ុន្តែ Nissan កំពុងវិលមុខ វិញមុនពេលមានវិបត្តិរឿងអាស្រូវ ដែលពាក់ព័ន្ធនឹង អតីតប្រធានរបស់ខ្លួន គឺលោក Carlos Ghosn ។

ក្រុមហ៊ុន Nissan មានមូលដ្ឋាននៅយូកូហាម៉ា គ្រោងនឹងរាយការណ៍ពីលទ្ធផលប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ហើយបានព្យាករណ៍ថា វានឹងធ្លាក់ចុះនៅក្នុងការ ខាតបង់ប្រចាំឆ្នាំលើកដំបូង ក្នុងរយៈពេល ១១ ឆ្នាំ ។ ក្រោមគំនិតផ្តួចផ្តើមចុង ក្រោយនេះក្រុមហ៊ុន Nissan នឹងផ្តោតលើប្រទេសចិន អាមេរិកខាងជើង និងជប៉ុន ។ ក្រុមហ៊ុន Renault នៅអឺរ៉ុប រុស្ស៊ី អាមេរិកខាងត្បូង អាហ្វ្រិកខាងជើង និងក្រុមហ៊ុន Mitsubishi នៅអាស៊ីអាគ្នេយ៍ និងអូសេអានី ដើម្បីជាប្រយោជន៍ ដល់សម្ព័ន្ធមិត្តទាំងមូល ៕
ដោយ៖លី ភីលីព

Most Popular

To Top