កីឡា

លោក ស សុខា ៖ សហព័ន្ធកីឡាប៉េតង់ គ្រោងអភិវឌ្ឍន៍ កីឡាប៉េតង់ ចំនួន៥ខេត្ត នៅទូទាំងប្រទេស បន្ថែមទៀត

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជាមួយសមាជិកប្រតិបត្តិ ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទំាងអស់ របស់សហព័ន្ធ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក សុខ សប្បាយណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើរបាយការណ៍ជូនអង្គប្រជុំ នូវវឌ្ឍនភាព បញ្ហាប្រឈមកន្លងមក និងទិសដៅការងារ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។ នាពេលបច្ចុប្បន្ន សហព័ន្ធមានក្លិប និងសមាគម ចំនួន៥២នៅ២១ រាជធានីខេត្ត ក្នុងចំណោមខេត្តទំាង២៥ ទូទំាងប្រទេសកម្ពុជា ។

លោកអគ្គបានបន្តថា សព្វថ្ងៃសហព័ន្ធទទួលបានប្រាក់ ឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា១០០លានរៀល និងទទួលបានប្រាក់ឧបត្ថម្ភ ឯកជនចំនួន១៥០០០ ដុល្លារ សម្រាប់អភិវឌ្ឍន៍ កីឡាប៉េតង់ចំនួន៥ខេត្ត ។ ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតសហព័ន្ធដាក់១១វិញ្ញាសា។

លោក ស សុខា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី មេត្តាប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល នៃមេរោគកូរ៉ូណា ។ លោកនឹងជួបពិភាក្សាសមាជិក ប្រតិបត្តិសហព័ន្ធ ដើម្បីរៀបចំការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់ថ្នាក់ដឹក ៕
ដោយ៖លី ភីលីព

Most Popular

To Top