ព្រឹត្តិការណ៍

ក្រុមហ៊ុន Huawei មានការខកចិត្ត ចំពោះសេចក្តីសម្រេច លើករណីលោកស្រី Meng Wanzhou

ចិន ៖ ក្រុមហ៊ុន Huawei Technologies Co បានសម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេច របស់តុលាការកាណាដា លើប្រធានហិរញ្ញវត្ថុ របស់ខ្លួន លោកស្រី Meng Wanzhou ហើយក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្តឈរជាមួយលោកស្រី Meng ក្នុងការស្វែងរកយុត្តិធម៌ និងសេរីភាពឲ្យទល់ តែបានយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមហ៊ុនបានចេញសេចក្តី ថ្លែងការណ៍មួយដោយនិយាយថា ក្រុមហ៊ុន Huawei មានការខកចិត្តលើសេចក្តី សម្រេចថ្ងៃនេះដោយតុលាការកំពូល នៃចក្រភពអង់គ្លេស កូឡុំបៀ។ យើងបានបង្ហាញ ទំនុកចិត្តម្តងហើយម្តងទៀត ចំពោះភាពគ្មានទោសពៃរ៍ របស់លោកស្រី Meng ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីតុលាការ បានចេញសេចក្តីសម្រេច កាលពីថ្ងៃពុធនូវបណ្តឹងបត្យាប័នប្រឆាំង នឹងលោកស្រី Meng អាចដំណើរការបាន ។
ក្រុមហ៊ុន Huawei បានបន្តថា យើងរំពឹងថា ប្រព័ន្ធយុត្តិធម៌របស់កាណាដា នឹងបង្ហាញពីភាពគ្មានទោសពៃរ៍ របស់លោកស្រី Meng ។ មេធាវីរបស់លោកស្រី Meng នឹងបន្តធ្វើការ ដោយមិនខ្លាចនឿយហត់ ដើម្បីមើលឃើញថា យុត្តិធម៌ត្រូវបានអនុវត្ត ។

បច្ចុប្បន្នលោកស្រី Meng កំពុងជាប់ឃុំឃាំង នៅប្រទេសកាណាដា បន្ទាប់ពីមានការស្នើ សុំពីសហរដ្ឋអាមេរិក ។ លោកស្រី Meng ត្រូវបានអាជ្ញាធរ កាណាដា ចាប់ខ្លួននៅអាកាសយានដ្ឋាន អន្តរជាតិ Vancouver ដោយសំណើ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៨ ហើយត្រូវបានឃុំខ្លួន ក្នុងផ្ទះចាប់តាំង ពីពេលនោះមក ៕
ដោយ៖លី ភីលីព

Most Popular

To Top