ព្រឹត្តិការណ៍

ចិនព្រមាន អាមេរិក បើហ៊ានរារាំងច្បាប់ថ្មី របស់ខ្លួនលើ ក្រុងហុងកុង

បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលចិន បានប្រកាស គម្រាមអាមេរិកត្រង់ៗថា នឹងធ្វើការវាស់វែង ដើម្បីប្រឈមមុខគ្នា ពាក់ព័ន្ធទៅនឹងបំណង ចង់ចេញមុខរារាំង ដល់ច្បាប់ថ្មី របស់ខ្លួន ដែលគ្រោងនឹងអនុម័ត ឲ្យប្រើប្រាស់សម្រាប់ ទីក្រុងហុងកុង នាពេលខាងមុខនោះ។

គួរបញ្ជាក់ថា ច្បាប់ថ្មីដែលប្រើប្រាស់ សម្រាប់ធ្វើការប្រឆាំង ទៅនឹងសកម្មភាពបះបោរ នឹងត្រូវរដ្ឋាភិបាលក្រុងប៉េកាំង ចែងដើម្បីយកទៅអនុវត្ត នៅក្នុងទីក្រុងហុងកុង ដែលកន្លងមក មន្ត្រីជាន់ខ្ពស់ចិន បានហៅច្បាប់ថ្មីនេះ ជាច្បាប់សម្រាប់កំចាត់ ពួកភេវរកម្ម។

តាមផែនការរដ្ឋាភិបាល ទីក្រុងប៉េកាំង គ្រោងនឹងអនុម័តច្បាប់សន្តិសុខថ្មី សម្រាប់ទីក្រុងហុងកុង ដែលនឹងហាមឃាត់ ទៅលើសកម្មភាព ក្បត់ជាតិនិងសកម្មភាព បះបោរជាដើមហើយ ការតាក់តែងច្បាប់ថ្មីនេះ គឺត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ ពីការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិប្បតេយ្យ ដែលមានអំពើហឹង្សា ជាញឹកញយកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top