ក្លឹបយក្សអេស្បាញ Barcelona មានផែនការច្បាស់លាស់ហើយ នៅរដូវក្តៅនេះ ដើម្បីទិញឲ្យកីឡាករ Lautaro Martiniez ព្រមទាំងកីឡាករ Miralem Pjanic ប៉ុន្តែក៏ចាំបាច់ដែរថា នឹងត្រូវលក់កីឡាករយ៉ាង ហោចណាស់៦រូប ដើម្បីប្រមូលបានលុយ មួយចំនួនជាមុនសិន។
ក្នុងចំណោមនោះកីឡាករArturo Vidalនឹងអាចធ្វើដំណើរ ទៅលេងជាមួយនឹងក្លឹប Inter Milan ជាមួយនឹងក្លឹប លោក Antonio Conte ប៉ុន្តែជឿជាក់ថា គ្រូបង្វឹកក្លឹបអ៊ីតាលីរូបនេះ មិនចង់ដាក់បញ្ជូលកីឡករ ឈីលីរូបនេះ នៅក្នុងការដោះដូរ ជាមួយនឹងកីឡាករ Martinez នោះទេ។
Barcelona ត្រូវបានគេជឿជាក់ដែរថា នឹងអាចប្រមូលលុយ បានយ៉ាងហោចណាស់១៣លានផោន ពីកីឡាករVidal ដែលខ្លួនទើបតែបាន ទិញមកពីក្លឹបBayern Munich កាលពីឆ្នាំ២០១៨ ។ ក្រៅពីនេះកីឡាករផ្សេងទៀត ដែលត្រូវលក់ចេញ មានដូចជា Nelson Semedo, Jean Clair Todibo, Rafinha,Junir FirpoនិងកីឡាករMoussa Wague ៕
ប្រែសម្រួល៖ស៊ុនលី