កីឡា

តួអង្គរឿង Hunger Game នាង Jennifer Lawrence រៀបការរួចហើយ

អាមេរិក៖ តារាសម្តែងដ៏ល្បីល្បាញ Jennifer Lawrence បានរៀបការរួចហើយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយគូស្នេហ៍ជា អ្នកជំនាញ ផ្នែកវត្ថុបុរាណ Cook Maroney ។

សារព័ត៌មាន Daily Mail បានអោយដឹង នៅថ្ងៃទី ២២ ខែតុលានេះថា ពិធីមង្គលការរបស់ តារាវ័យ ២៩ឆ្នាំ Jennifer Lawrence ដែលត្រូវគេស្គាល់ថា ជាតួអង្គក្នុងរឿង “Hunger Game “នេះបានធ្វើឡើងបែបរ៉ូមេនរិកនៅលើកោះ Rhode Island ហើយភ្ញៀវដែលត្រូវអញ្ជើញអោយចូលរួមមានតែប្រហែល ១៥០ នាក់ប៉ុនណោះ សុទ្ធសឹងជាតារាហូលីវូដ ។ តាមរូបដែលត្រូវថតបាន អ្នកចូលរួម មានដូចជានាង Emma Stone, អ្នកស្រី Kris Jenner , នាង Amy Schumer និងតារាល្បីច្រើនទៀត ប៉ុន្តែរូបថតកូនក្រមុំកូនកំលោះ មិនត្រូវបានបង្ហាញច្បាស់ ឡើយ ព្រោះពិធីនេះមានលក្ខណៈឯកជន ខ្លាំងណាស់ដោយមិនអនុញ្ញាតិអោយមានអ្នក ចូលថតរូប គឺមានតែរូបមួយ សន្លឹករបស់ Jennifer ស្លៀករ៉ូបរៀបការម៉ាក Dior ត្រូវបានចែកចាយក្នុងបណ្តាញ Instagram ។

ម្ចាស់ពាន Oscar នាង Jennifer Lawrence និងលោក Cook Mamoney ផ្តើមទំនាក់ទំនង ស្នេហាកាលពី ដើមឆ្នាំនេះ គឺអ្នកទាំងពីរបានភ្ជាប់ ពាក្យក្នុងអំឡុងខែកុម្ភៈ ហើយJennifer តែងនិយាយរាល់ពេលសម្ភាសថា Cook ជាមនុស្សតែម្នាក់ ដែលនាងចង់រៀបការជាមួយ ៕ដោយ៖ទូច សុខលីដា

Most Popular

To Top