សេដ្ឋកិច្ច​

អាស៊ីអាគ្នេយ៍ បច្ចុប្បន្ន មាន ទំហំពាណិជ្ជកម្ម ជាមួយ ចិនធំជាង ពាណិជ្ជកម្ម ជាមួយនឹង អាមេរិក

បរទេស៖បច្ចុប្បន្ននេះគេអាចមើលឃើញថា ពាណិជ្ជកម្មរបស់ចិនគឺ កំពុងផ្តោតសំខាន់ទៅលើភាគីទី៣ដើម្បី ប្រជែងក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន ជាមួយអាមេរិក។

ដោយសារតែកត្តានេះផងនិងដោយសារ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រទេសជិតខាងនៅភាគខាងត្បូងប្រទេសចិនឥឡូវនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេជឿជាក់ថាមានទំហំច្រើនជាងអាមេរិកជាមួយនឹង អាស៊ីអាគ្នេយ៍។

The Quartzដែលចេញផ្សាយ នូវអត្ថបទនេះថែមទាំងបានបញ្ជាក់តួលេខទៀតថានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ប្រទេសចិនបាននាំចេញទំនិញចំនួន ៤៧៨ ពាន់ប៊ីលានដុល្លារទៅកាន់ពិភពលោក។ នេះគឺជាការធ្លាក់ចុះ ១៣ ភាគរយពីត្រីមាសទីមួយនៃឆ្នាំ ២០១៩ ដែលបណ្តាលមកពីការរំខានដល់ការធ្វើពាណិជ្ជកម្មលើមេរោគពិភពលោក។

ប៉ុន្តែក្រឡេកទៅមើលទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ីអាគ្នេយ៍វិញពោលគឺការនាំចេញរបស់ ចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសវិញ ក្នុងត្រីមាសដំបូងដូចគ្នានេះមានចំនួនកើនឡើងដល់ទៅ១៦ភាគរយ ដែលជាតួលេខឯកទក្តកម្មច្រើនជាង អាមេរិកនាំចេញមកទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top