ព្រឹត្តិការណ៍

NASA និងSpaceX លប់ចោលព្រឹត្តិការណ៍ បាញ់បង្ហោះអាវយានិក ជាប្រវតិ្តសាស្ត្រ នៅថ្ងៃនេះ ដោយសារបញ្ហា អាកាសធាតុ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អង្គការNASA និងក្រុមហ៊ុនស្រាវជ្រាវ ទីអាវកាសSpaceX បានសម្រេចចិត្តពន្យារ ពេលនូវការបាញ់បង្ហោះ និងបញ្ជូន អាវកាសយានិក ចំនួន២នាក់ចេញពីស្ថានីយ អាវកាសKennedy Space Centerដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។

ការប្រកាស ដែលត្រូវបានធ្វើឡើង នៅលើគណនេយ្យTwitter របស់អង្គការNASA ផ្ទាល់តែម្តង ហើយវាត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែល ។ បេសកកម្មលើកនេះគឺ ជាបេសកកម្មលើកទី១ គិតចាប់តាំងតែពី២០១១ មកដែលធ្វើដំណើរជាមួយ ដោយអាវកាសយានិកជនជាតិ អាមេរិកចេញពីទឹកដី អាមេរិកតម្រង់ទៅកាន់ស្ថានីយ អាវកាសអន្តរជាតិISS។

គួរឲ្យដឹងដែរថា តាមផែនការយាន អាវកាស នឹងត្រូវបានគេបាញ់ចេញនៅវេលា ម៉ោងប្រមាណជា១៥និង២២នាទីថ្ងៃពុធនេះ ប៉ុន្តែត្រូវបានលប់ចោលទៅវិញ នៅត្រឹមតែរយៈពេល ១៧នាទីប៉ុណ្ណោះ មុនការបាញ់បង្ហោះ ។ ការធ្វើដំណើរនេះនឹងប្រើប្រាស់ រយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ដើម្បីអាចទៅតភ្ជាប់ជាមួយនឹងISS៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top