ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីចិន៖ អាមេរិកនិងចិន គួរតែគោរព ផលប្រយោជន៍ សំខាន់ៗ រៀងខ្លួន

បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២៨ខែឧសភានេះ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានលើកឡើងថាប្រទេសចិននិងប្រទេសអាមេរិកគួរតែចាប់ផ្តើម គោរពទៅលើផលប្រយោជន៍របស់ពួកគេរៀងៗ ខ្លួនហើយបន្ថែមថាការព្យាយាមធ្វើឲ្យធ្លាក់ចុះនៃសេដ្ឋកិច្ចនៃ ភាគីណាមួយគឺមិនមានផលល្អឡើយ សម្រាប់ពិភពលោក។

លោកLiដែលបានថ្លែងនៅក្នុងកិច្ចសន្និសិទកាសែត ប្រចាំថ្ងៃមួយរបស់ខ្លួនថា´ខ្ញុំជឿជាក់ថាប្រទេស ទាំងពីរគួរតែគោរពគ្នាទៅវិញទៅមកនិងអភិវឌ្ឍទំនាក់ទំនង ដោយឈរលើមូលដ្ឋានស្មើភាពគ្នាគោរពផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមកនិងខ្វល់ខ្វាយតែទៅលើ បញ្ហាអន្តរជាតិធំ ៗ និងចាប់យកកិច្ចសហប្រតិបត្តិការ ប្រសើរជាជាង។´

គួរបញ្ជាក់ដែរថាចិននិងអាមេរិកកំពុងតែ ប្រឈមមុខដាក់គ្នាខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះទៅលើបញ្ហាក្រុងហុងកុងខណៈដែលចិនកំពុងដាក់សេចក្តីសម្រេចចិត្ត លើច្បាប់ថ្មីមួយនៅទីក្រុងហុងកុងចំណែកឯអាមេរិកបានដក ឈ្មោះចេញពីទីក្រុងស្វយ័តចេញពីលក្ខខណ្ឌពិសេស របស់ខ្លួនតទៅទៀតដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top