កីឡាករប្រេស៊ីលNeymar បានចាកចេញពីBarcelona កាលពីឆ្នាំ២០១៧ កន្លងទៅក្នុងតម្លៃខ្លួនរហូតទៅដល់ ២២២លានផោនទៅលេងជាមួយ នឹងPSGមកដល់ពេលនេះនៅតែមិនទាន់អស់ព័ត៌មាន អំពីការផ្ទេរមក Camp Nouវិញនោះទេ។
កីឡាករ២៨ឆ្នាំរូបនេះបានបរាជ័យម្តងហើយក្នុងការព្យាយាម ត្រួសត្រាយផ្លូវដើម្បីត្រឡប់មកអេស្បាញវិញតាំងតែពីដើម រដូវកាល២០១៩_២០២០មកម្ល៉េះប៉ុន្តែនៅតែត្រូវបានគេជឿជាក់ថានឹងបន្តព្យាយាម សាកល្បងនេះសាជាថ្មីម្តងទៀត។
នៅសប្តាហ៍នេះលោកSandro Rosell ដែលធ្លាប់ជាប្រធានក្លឹបBarcelona និងជាបុគ្គលដែលចុះកុងត្រានាំ យកកីឡាកររូបនេះ មកពីប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៣ នោះបានលើកឡើងថាលោក នឹងចំណាយលុយ នាំយកNeymar មកវិញឲ្យបានប្រសិន បើគាត់ជាប្រធានក្លឹបបច្ចុប្បន្ន ហើយបញ្ជាក់ថាលោកនឹងមិន ចំណាយលុយសម្រាប់ខ្សែប្រយុទ្ធInter Milanបច្ចុប្បន្នLautaro ដែលមានតម្លៃ១១១លាន ផោននោះទេ៕ ប្រែសម្រួល៖ស៊ុនលី