ព្រឹត្តិការណ៍

ចិននិយាយថា ជំទាស់ការដាក់ពង្រាយ ប្រព័ន្ធការពារ អាមេរិក THAAD នៅកូរ៉េខាងត្បូង

បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួនជំទាស់ជាខ្លាំង ចំពោះការដាក់ពង្រាយប្រព័ន្ធ ការពារមីស៊ីលអាមេរិក THAAD នៅប្រទេសកូរ៉េខាងត្បូង និងបានជំរុញ សហរដ្ឋអាមេរិក មិនឲ្យប៉ះពាល់ដល់ចំណងមិត្តភាពទ្វេភាគី រវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃថា ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បានឈានដល់កា រស្រុះស្រួលមតិគ្នាច្បាស់លាស់ ស្តីពីសេចក្តីសម្រេច ចំពោះបញ្ហាប្រព័ន្ធ THAAD និងបាននិយាយថា ប្រទេសចិនសង្ឃឹមថា ទីក្រុងសេអ៊ូល នឹងបត់បែនទៅតាមកិច្ចព្រមព្រៀងនោះ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង បានធ្វើការផ្លាស់ប្តូរប្រព័ន្ធមីស៊ីល THAAD ទៅកាន់មូលដ្ឋានមួយកន្លែងនៅកូរ៉េខាងត្បូងទាំងយប់ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដែលដកស្រង់សម្តីមន្ត្រីមិនបញ្ចេញអត្តសញ្ញាណ ដែលពិពណ៌នាវាថា ជាប្រតិបត្តិការផ្គត់ផ្គង់ជាថ្មីតាមធម្មតា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top