ព្រឹត្តិការណ៍

វៀតណាម ចាប់យកឱកាស វាយលុកទីផ្សារ ទឹកដោះគោ ចូលក្នុងប្រទេសកូរ៉េ

សេអ៊ូល៖ ប្រភពព័ត៌មានពីវីណាកូរ៉េ បានឲ្យដឹងថា ក្រុមហ៊ុនផលិតទឹកដោះគោយក្ស របស់វៀតណាម ឈ្មោះ Vinamilk បានចូល ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតប នឹងតម្រូវការ កើនឡើងនៃផលិតផលទឹកដោះគោ ដែលមានគុណភាពខ្ពស់ ។

លោក Yo-wang នៅទីក្រុងសេអ៊ូល បាននិយាយតាមទូរស័ព្ទឲ្យដឹងថា ក្រុមហ៊ុន Vina Korea ជាក្រុមហ៊ុនកូរ៉េបង្កើតឡើង ដោយក្រុមហ៊ុនចែកចាយ ក្នុងស្រុកចំនួន ៥ សម្រាប់លក់ផលិតផល Vinamilk បានចាប់ផ្តើមលក់តែទឹកដោះគោ ទឹកដោះគោសណ្តែក និងផលិតផលកាហ្វេ ដែលមានជាតិទឹកដោះគោនៅក្នុងទីផ្សារកូរ៉េ តាមរយៈហាងលក់តាមអ៊ីនធឺណិត កាលពីថ្ងៃព្រហស្បតិ៍ ។

លោកបានបន្ដថា “Vinamilk បានសម្រេចចិត្តឈានជើង ចូលប្រទេសកូរ៉េ ដោយសារតែខ្លួនមើលឃើញសក្តានុពល កំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងទីផ្សារទឹកដោះគោបុព្វលាភក្នុងស្រុក ដោយផលិតផល Vinamilk បំពេញតាមស្តង់ដាអនាម័យខ្ពស់ និងសុវត្ថិភាពចំណីអាហារនៅអឺរ៉ុប” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top