ព្រឹត្តិការណ៍

កូរ៉េខាងជើង ចោទប្រកាន់ អាមេរិក ពីបទតាមប្រមាញ់ រូបភាពខ្លួន

បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានចោទសហរដ្ឋអាមេរិក ពីបទប្រើប្រាស់ យុទ្ធសាស្ត្រលាបពណ៌ ក្រោយទីក្រុងវ៉ាស៊ីនតោន បង្កើតការចោទប្រកាន់ជាថ្មី កាលពីខែមុនថា ទីក្រុងព្យុងយ៉ាង ត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារ ព្យាបាទតាមអ៊ីនធើណេត ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដូច្នេះថា “យើងចង់ធ្វើឲ្យវាកាន់តែច្បាស់ថា ប្រទេស របស់យើងគ្មានអ្វី ត្រូវធ្វើជាមួយការគម្រាមកំហែង តាមអ៊ីនធឺណេត ដែលសហរដ្ឋអាមេរិក កំពុងតែនិយាយដល់” ។

គួរបញ្ជាក់ថា ក្រសួងការបរទេស ក្រសួងរតនាគារ និងក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក រួមទាំងទីភ្នាក់ងារ FBI បានចេញសេចក្តី ព្រមានថ្មីមួយ កាលពីខែមុន ស្តីពីការគម្រាមកំហែង របស់ក្រុមហ៊ែកឃើ របស់ប្រទេសកូរ៉េខាងជើង ដោយឲ្យមានការយកចិត្តទុកដាក់ ជាពិសេសចំពោះសេវាកម្មហិរញ្ញវត្ថុ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top