ព្រឹត្តិការណ៍

​ កូរ៉េខាងត្បូង​ នឹងផ្ដល់ជំនួយ បន្ថែម ដល់ក្រុមហ៊ុន អាកាសចរណ៍​ ដែលបន្ដប៉ះពាល់ ដោយជំងឺកូវីដ-១៩

សេអ៊ូល៖​ មន្រ្តីដឹកជញ្ជូនជាន់ខ្ពស់បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង​ នឹងពិចារណាផ្តល់ជំនួយបន្ថែមដល់ក្រុមហ៊ុនអាកាសចរណ៍​ ប្រសិនបើការផ្ទុះឡើងនៃវីរុសកូវីដ-១៩​ បន្តប៉ះពាល់ដល់ឧស្សាហកម្មអាកាសចរណ៍។

អ្នកផ្តល់ប្រាក់កម្ចីគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់ប្រទេស​ គឺធនាគារអភិវឌ្ឍន៍កូរ៉េ​ និងធនាគារអាហរ័ណនីហរ័ណកូរ៉េ​ បានប្រកាសកាលពីខែមុនថាពួកគេនឹងបញ្ចូលទឹកប្រាក់ចំនួន ២,៩ ពាន់ពាន់លានវ៉ុន (២,៣ ពាន់លានដុល្លារ) ទៅក្នុងក្រុមហ៊ុនអាកាសចរណ៍កូរ៉េ​ និងក្រុមហ៊ុនអាកាសចរណ៍ Asiana Inc ដែលត្រូវបានរងគ្រោះយ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ។

 អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក​ Son Myoung-soo បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា“ យើងនឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីអាជ្ញាធរហិរញ្ញវត្ថុ  សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ប្រសិនបើការរីករាលដាលនៃវីរុសនេះបន្ដកើតមាន”៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top