ព្រឹត្តិការណ៍

បារាំង អង់គ្លេស និងអាល្លឺម៉ង់ បង្ហាញការសោកស្តាយ ដែលអាមេរិកបញ្ចប់ ការលើកលែង ស្តីពីនុយក្លេអ៊ែ អ៊ីរ៉ង់

បរទេស៖ប្រទេសបារាំង អង់គ្លេសនិងអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ បានរិះគន់ការសម្រេចចិត្តរបស់អាមេរិក ដែលបញ្ចប់ការលើកលែងទណ្ឌកម្ម ដែលអនុញ្ញាតឲ្យមានការងារលើទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ បង្កើតឡើងដើម្បីទប់ស្កាត់ការអភិវឌ្ឍផលិតអាវុធ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសអឺរ៉ុបទាំង៣នោះ បាននិយាយយ៉ាងដូច្នេះថា “យើងមានការសោកស្តាយជាខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក បញ្ចប់ការលើកលែងទាំង៣”។ 

គួរបញ្ជាក់ថា ការលើកលែងទណ្ឌកម្មអាមេរិកលើនុយក្លេអ៊ែអ៊ីរ៉ង់ បានអនុញ្ញាតឲ្យក្រុមហ៊ុនរុស្ស៊ី ក្រុមហ៊ុនចិន និងក្រុមហ៊ុនសហភាពអឺរ៉ុបនានា ធ្វើការងារលើការបំលែងរ៉េអាក់ទ័រទឹកធុនធ្ងន់ ការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចឲ្យរ៉េអាក់ទ័រស្រាវជ្រាវទីក្រុងតេអេរ៉ង់ និងការផ្ទេរឥន្ធនៈទៅបរទេស៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top