ព្រឹត្តិការណ៍

សមាជិក ព្រឹទ្ធសភាអាមេរិក ត្រូវគេរំពឹងថា នឹងណែនាំ ដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរុស្ស៊ី Nord Stream 2

បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក ពីររូប ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីណែនាំ ឲ្យដាក់ទណ្ឌកម្ម នៅសប្ដាហ៍ក្រោយ លើបំពង់បង្ហូរប្រេង Nord Stream 2 ដែលប្រទេសរុស្ស៊ី កំពុងព្យាយាមធ្វើឲ្យរួចរាល់ ប៉ុន្តែជារឿង ដែលទីក្រុងវ៉ាស៊ីតោនជំទាស់ ចាប់តាំងពីសម័យលោក អូបាម៉ា មកម្ល៉េះ។

តាមសេចក្តីរាយការណ៍ ទណ្ឌកម្មដែលនឹងត្រូវ ប្រគល់បន្តទៅរដ្ឋសភា ហើយនឹងត្រូវចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនោះ ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ចេញយ៉ាងយូរបំផុត នៅថ្ងៃចន្ទ ដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz មកពីគណបក្សសាធារណរដ្ឋ និងលោក Jeanne Shaheen មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ការិយាល័យ របស់សមាជិកព្រឹទ្ធសភា មិនបានឆ្លើយតបចំពោះសំណើសុំ ការអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ សមាជិកព្រឹទ្ធសភាទាំងពីររូប បានបង្ហាញថា ពួកគេកំពុងតែពិចារណា ដាក់ទណ្ឌកម្ម លើបំពង់បង្ហូរប្រេង Nord Stream 2 ដឹកនាំដោយក្រុមហ៊ុនប្រេងរុស្ស៊ី Gazprom ស្របពេលដែលខិតចូល កាន់តែជិតក្នុងការបញ្ចប់គម្រោងនោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top