បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានជំរុញសហភាពអឺរ៉ុបនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ឲ្យពិចារណាឡើងវិញនូវការសម្រេចចិត្ត កាត់ផ្តាច់ចំណងមិត្តភាពជាមួយអង្គភាពសុខភាពពិភពលោក ជុំវិញការគ្រប់គ្រងលើការផ្ទុះរាតត្បាតឆ្លងវីរុសកូរ៉ូណា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ជាប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងលោក Josep Borrell មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបបាននិយាយថា “នៅក្នុងចំពោះមុខនៃការគម្រាមកំហែងលើពិភពលោកនេះ បច្ចុប្បន្ននេះ គឺជាពេលសម្រាប់សហប្រតិបត្តិការកាន់តែប្រសើរឡើង និងដោះស្រាយទូទៅ ហើយទង្វើដែលធ្វើអន់ថយចំពោះលទ្ធផលអន្តរជាតិ ត្រូវតែជៀសវាង”។
ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្ត ដោយចោទប្រកាន់ទីភ្នាក់ងារអង្គកា រសហប្រជាជាតិនោះ ថាជាអាយ៉ងរបស់ប្រទេសចិននោះ លោកទាំងពីរបានថ្លែងយ៉ាងដូច្នេះថា “នៅក្នុងបរិបទនេះ យើងជំរុញសហរដ្ឋអាមេរិកឲ្យពិចារណាឡើងវិញ នូវការសម្រេចចិត្តដែលបានប្រកាស”៕
ប្រែសម្រួល៖ប៉ាង កុង