បរទេស៖ ប្រេងដឹកចេញពីប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចូលដល់ស្ថានីយប្រេង របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ក្រោយប៉ុន្មានម៉ោង មុនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសការឡើងថ្លៃប្រេង។
យោងតាមសេក្តីរាយការណ៍មួយ ដែលចេញផ្សាយកាសែត Yahoo News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកបើកបររថយន្ត បានតម្រង់ជួរគ្នា នៅស្ថានីយប្រេងក្នុងទីក្រុងនានា ដែលរួមមានទាំងទីក្រុង Maracay ទីក្រុង Valencia និងទីក្រុងការ៉ាកាស់ ដោយមានការស្មានថា នឹងមានការចែកចាយប្រេងសាំង។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានធ្វើការព្រមានរដ្ឋាភិបាល កំពង់ផែ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងនានាថា ពួកគេនឹងប្រឈមមុខ នឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេ ជួយដល់ការផ្គត់ផ្គង់អ៊ីរ៉ង់នោះ៕ ប្រែសម្រួល៖ប៉ាង កុង