ព្រឹត្តិការណ៍

ព្យុះត្រូពិក Amanda សម្លាប់មនុស្ស អស់តិចបំផុត១១នាក់ នៅអ៊ែលសាល់វ៉ាឌ័រ

សាន់ ហ្សូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិក Amanda បានបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ែលសាល់វ៉ាឌ័រ (El Salvador) បណ្តាលឲ្យស្លាប់ពលរដ្ឋអស់១១នាក់នៅមុនពេលព្យុះនេះបាន ថយអនុភាពជាព្យុះត្រូពិកធម្មតាវិញ ។

ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា ការហូរច្រោះល្បាប់ភក់ គ្រោះទឹកជំនន់ និងការកើនឡើងទឹក ទន្លេ បានបណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់ ។

នៅមិនទាន់ដឹងថា មនុស្សម្នាក់កំពុងបាត់ខ្លួន ។ ទីភ្នាក់ងារបានឲ្យដឹងថា បន្ទាប់ពីព្យុះបានបោកបក់ ផ្ទះប្រមាណ២០០ខ្នង និងដើមឈើ១០០ដើមបានដួលរលំ ភាគច្រើននៅភាគខាងលិចប្រទេសដែល ស្ថិតនៅអាមេរិកកណ្តាលមួយនេះ ។

ក្រុមអាជ្ញាធរបានរៀបចំជម្រកចំនួន១០កន្លែងសម្រាប់ជនរងគ្រោះស្នាក់នៅបណ្តោះអាសន្នដែលផ្ទះរបស់ពួកគេរងការបំផ្លិចបំផ្លាញ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top