អូស្ត្រាលី ៖ ក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា បំណែកដ៏កម្រ នៃសិល្បៈថ្មណុលទិក ដែលត្រូវបានរកឃើញ នៅក្នុងរូងភ្នំអូស្ត្រាលី មានសភាពរាក់បង្កើតឡើង ដោយស្នាមប្រឡាក់តូចៗ មានរូបរៀងដូចសំបុកឃ្មុំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សិល្បៈថ្មមានទីតាំងស្ថិត នៅក្នុងតំបន់រណសិរ្ស Yilbilinji នៅឧទ្យានជាតិLimmen នៅភាគខាងជើង នៃប្រទេសអូស្ត្រាលី ហើយចម្លាក់ខ្នាតតូចប្រភេទ នេះត្រូវបានគេស្គាល់ តែពីទីតាំង២ផ្សេងទៀត នៅទូទាំងពិភពលោក ។ ទោះបីជាជាកម្មសិទ្ធិ របស់ប្រជាជន Marra Aboriginal បែបប្រពៃណី ត្រូវបានគេស្គាល់អស់ជាច្រើន ទសវត្សក៏ដោយ សិល្បៈតូចៗនេះត្រូវបានចងក្រងជាឯកសារ នៅក្នុងឆ្នាំ២០១៧ ។
រូបភាពនីមួយៗមានប្រវែង ប្រហែលជា១២ សង្ទីម៉ែត្រ។ សិល្បៈថ្មខ្នាតតូចលេចឡើង ក្នុងចំណោមរូបភាពធំៗ ដែលមានទំហំធំជាង ៣០០ រូបភាព គឺជារូបភាពធម្មតាក្នុងចំណោមប្រវត្តិ ២៨ ឆ្នាំនៃសិល្បៈ Aboriginal ។
រូបភាពធំៗត្រូវបានបង្កើតឡើង ដោយការបាញ់ថ្នាំពាសពេញវត្ថុជាប់ នឹងផ្ទៃមុខថ្មដោយដៃបូឡូរ៉ាង និងផ្នែកសត្វដែលត្រូវបានគេប្រើ ជាញឹកញាប់ធ្វើពីដែកថែប ។ ទោះយ៉ាងណារូបភាព តូចពេកក៏ដោយ ដែលត្រូវបានបង្កើតឡើង ដោយប្រើវត្ថុធម្មតា ដោយលើកទឹកចិត្តឲ្យអ្នកស្រាវជ្រាវ ស្វែងយល់ពីរបៀប ពួកគេត្រូវបានបង្កើតឡើង ៕
ដោយ៖លី ភីលីព