បរទេស៖ អំពើហឹង្សាបានផ្ទុះឡើង នៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក ចូលដល់យប់ទី ៦ នៃការតវ៉ា ដែលបណ្តាល មកពីការស្លាប់បុរសម្នាក់ នៅក្នុងការឃុំឃាំង របស់ប៉ូលីសជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក George Floyd ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បំរាមគោចរត្រូវបានដាក់ នៅជិតទីក្រុងចំនួន ៤០ ប៉ុន្តែប្រជាជនបានព្រងើយ កន្តើយ ចំពោះពួកគេដែលនាំ ឱ្យមានភាពតានតឹង។
ប៉ូលីសប្រឆាំងកុប្បកម្មបានប៉ះទង្គិច ជាមួយក្រុមអ្នកតវ៉ានៅទីក្រុងញូវយ៉ក ឈីកាហ្គោ Philadelphia និងក្រុង ឡូសអង់ចាឡែស ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ម្រេច ដើម្បីព្យាយាមបំបែកហ្វូងបាតុករ ។
រថយន្តប៉ូលីសត្រូវបានដុតបំផ្លាញ ហើយហាងនានា ត្រូវបានគេចូលលួច នៅតាមទីក្រុងជាច្រើន។
កងកម្លាំងឆ្មាំជាតិ – កម្លាំងយោធាបម្រុងអាមេរិក សម្រាប់គ្រាអាសន្នក្នុងស្រុកបាននិយាយ កាលពីថ្ងៃអាទិត្យថា បុគ្គលិករបស់ខ្លួនចំនួន ៥០០០ នាក់ បានធ្វើឱ្យសកម្មនៅក្នុងរដ្ឋចំនួន ១៥ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជាកន្លែងដែលហ្វូង មនុស្សបានប្រមូលផ្តុំគ្នានៅក្បែរ សេតវិមានម្តងទៀត ដោយបានបង្កាត់ភ្លើង និងគប់ដុំថ្មលើមន្រ្តីកុប្បកម្ម៕
ប្រែសម្រួលៈ ណៃ តុលា